KM

ស្វែងយល់អំពីទិន្នន័យ

នៅពេលនរណាម្នាក់ចូលរួមសហគមន៍របស់យើង គាត់កំពុងទុកចិត្តលើយើងពាក់ព័ន្ធនឹងព័ត៌មានរបស់គាត់។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការការពារព័ត៌មាននោះ និងអប់រំសហគមន៍របស់យើងអំពីឧបករណ៍សុវត្ថិភាព និងឯកជនភាពដែលមានផ្ដល់ជូនដល់ពួកគេ។ យើងប្រមូលព័ត៌មានដែលអ្នកប្រើប្រាស់ជ្រើសរើសផ្តល់ឱ្យយើង និងព័ត៌មានដែលជួយឱ្យកម្មវិធីនេះដំណើរការ ធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងធ្វើឱ្យពិសោធអ្នកប្រើប្រាស់ប្រសើរឡើង។

ព័ត៌មានដែលយើងប្រមួល

យើងប្រមូលព័ត៌មានដែលអ្នកប្រើប្រាស់ជ្រើសរើសផ្តល់ឱ្យយើង និងព័ត៌មានដែលជួយឱ្យកម្មវិធីនេះដំណើរការ ធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងធ្វើឱ្យពិសោធរបស់អ្នកប្រើប្រាស់ប្រសើរឡើងស្រប​តាម​ទម្លាប់​អនុវត្ត​ក្នុង​ឧស្សាហកម្ម។ គោលការណ៍ឯកជនភាពរបស់យើង ដែលមាននៅក្នុងកម្មវិធី និងនៅលើគេហទំព័ររបស់យើង កំណត់ក្នុងចំណោមអ្វីៗផ្សេងទៀតនូវប្រភេទព័ត៌មានដែលយើងប្រមូល និងគោលបំណងនៃការប្រើប្រាស់ព័ត៌មាននោះ។ ខណៈដែលបញ្ជីនេះមានលក្ខណៈមិនពេញលេញ ហើយយើងណែនាំឱ្យអ្នកប្រើប្រាស់មើលគោលការណ៍​ឯកជនភាពរបស់យើង ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ទាំងនេះគឺជាឧទាហរណ៍មួយចំនួននៃប្រភេទព័ត៌មានដែលយើងអាចប្រមូល ដែលរួមមានព័ត៌មានដែលអ្នកផ្តល់៖

  • ព័ត៌មានដែលអ្នកផ្តល់នៅពេលអ្នករៀបចំគណនីដូចជា លេខទូរសព្ទ អាយុ ឈ្មោះអ្នកប្រើប្រាស់ ព័ត៌មានគណនីបណ្ដាញ​សង្គម និងរូបភាពប្រវត្តិរូបរបស់អ្នក។
  • ខ្លឹមសារដែលបង្កើតដោយអ្នកប្រើប្រាស់រួមមាន មតិ រូបថត ការផ្សាយផ្ទាល់ សំឡេងថត វីដេអូ អត្ថបទ និងហាស់ថេកដែលអ្នកជ្រើសរើសបង្កើតជាមួយ ឬបង្ហោះទៅកាន់ផ្លេតហ្វម
  • ទំនាក់ទំនងនៅលើបណ្ដាញ​សង្គម និងទូរសព្ទរបស់អ្នក ដោយមានការអនុញ្ញាតពីអ្នក។
  • នៅក្នុងតំបន់ដែលអ្នកប្រើប្រាស់អាចផ្តល់ និងពិតជាផ្តល់ការអនុញ្ញាតឱ្យ TikTok ប្រើសេវាកម្មទីតាំងរបស់ឧបករណ៍ TikTok ប្រមូលព័ត៌មានទីតាំងពីមុខងារឧបករណ៍បែបនេះ។ ព័ត៌មានទីតាំងបែបនេះដែលទទួលបានតាមរយៈសេវាកម្មទីតាំងឧបករណ៍អាចប្រើទិន្នន័យរួមទាំង GPS, ព័ត៌មានអំពីអង់តែនទូរសព្ទ និងហតស្ប៉ត Wi-Fi សាធារណៈ។ សូមមើលអត្ថបទស្ដីអំពីមជ្ឈមណ្ឌល​ជំនួយនេះ ដើម្បីទទួលបានព័ត៌មានអំពីព័ត៌មានទីតាំងដែលយើងអាចប្រមូល។
  • ព័ត៌មានបច្ចេកទេស និងការប្រើប្រាស់រួមទាំង ប្រវត្តិរុករក និងស្វែងរកនៅក្នុងកម្មវិធីនេះ។
  • ព័ត៌មាននៅលើឧបករណ៍ដែលប្រើ ដើម្បីចូលប្រើផ្លេតហ្វមនេះរួមទាំង ម៉ូដែលឧបករណ៍ ប្រព័ន្ធប្រតិបត្តិការ និងការកំណត់ឧបករណ៍ដូចជា ល្វែងម៉ោង និងភាសាជាដើម។
  • ព័ត៌មានបណ្តាញរួមទាំង អាសយដ្ឋាន IP និងព័ត៌មានអំពីក្រុមហ៊ុន​សេវាទូរសព្ទចល័ត។


ព័ត៌មានដែលមិនត្រូវបានប្រមូលនៅក្នុងកំណែកម្មវិធី TikTok បច្ចុប្បន្ន
  • អាសយដ្ឋាន Mac, WIFI SSID, IMEI ឬលេខស៊េរីស៊ីម។
  • Face ID, Fingerprint ID និងព័ត៌មានអំពីផ្ទៃមុខ រាងកាយ ឬសំឡេងសម្រាប់គោលបំណងនៃការផ្ទៀងផ្ទាត់បុគ្គលប្លែកពីគេ។
  • លេខសម្គាល់ស្ថានីយផ្អែកលើទូរសព្ទចល័ត, SMS, អ៊ីមែល និងខ្លឹមសារនៃសារ​ជា​សំឡេង ក្នុងអំឡុងសកម្មភាពកម្មវិធីធម្មតា។



សិទ្ធិចូលប្រើ និងការរក្សាទុកទិន្នន័យអ្នកប្រើប្រាស់

យើងវិនិយោគលើមនុស្ស ដំណើរការ និងបច្ចេកវិទ្យា ដើម្បីជួយធានាថាទិន្នន័យត្រូវបានការពារ ដូច្នេះសហគមន៍របស់យើងអាចរាវរក មើល បង្កើត និងចែករំលែកអ្វីដែលពួកគេពេញចិត្តដោយទំនុកចិត្ត។ នៅពេលនិយាយអំពីទិន្នន័យរបស់អ្នក យើងប្រើប្រាស់ស៊េរីពិធីសារនៃការយល់ព្រមផ្ដល់ការអនុញ្ញាត ការគ្រប់គ្រង និងការការពារ ដើម្បីជួយធានាថាទិន្នន័យត្រូវបានចូលប្រើដោយអ្នកដែលត្រូវការវាតែប៉ុណ្ណោះ ដើម្បីអនុញ្ញាតឱ្យអាជីវកម្ម និងសេវាកម្មរបស់យើងដំណើរការ។


កិច្ចប្រឹងប្រែងរបស់យើងនៅសហរដ្ឋអាមេរិក

ប្រសិនបើអ្នកចូលរួម TikTok នៅថ្ងៃនេះ ហើយអ្នកជាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ទិន្នន័យដែលស្ថិតក្រោមការការពាររបស់អ្នកត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ Oracle Cloud នៅសហរដ្ឋអាមេរិក ដែលជាមជ្ឈដ្ឋានមានសុវត្ថិភាព ដែលយើងរៀបចំឡើង ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ អ្នកអាចស្វែងយល់បន្ថែមអំពីទិន្នន័យដែលស្ថិតក្រោមការការពារបាននៅទីនេះ។ សិទ្ធិចូលប្រើទិន្នន័យនេះត្រូវបានគ្រប់គ្រងដោយស្ថាប័នដែលទទួលបានការត្រួតពិនិត្យ និងការអនុញ្ញាតដែលហៅថា TikTok U.S. Data Security (USDS)។ ការចូលប្រើប្រាស់ទាំងឡាយនៅក្រៅ USDS (ដូចជា សម្រាប់រង្វាស់អាជីវកម្ម ឬសុវត្ថិភាពសាធារណៈ) នឹងត្រូវបានពិនិត្យតាមដាន​ដោយ​ដៃគូបច្ចេកវិទ្យាខាងក្រៅដែលទុកចិត្ត ដើម្បីធានាអនុលោមភាព។ អ្នកអាចស្វែងយល់បន្ថែមអំពី USDS បាននៅទីនេះ


កិច្ចប្រឹងប្រែងរបស់យើងនៅទូទាំងតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស និងស្វ៊ីស

យើង​កំពុង​បន្ត​ធ្វើឱ្យមាន​ភាពរីក​ចម្រើន​ចំពោះ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទិន្នន័យ ដែល​យើង​បាន​​គូស​បញ្ជាក់​នៅ​​ឆ្នាំ 2021។ យុទ្ធសាស្ត្រ​នេះគឺផ្អែកលើគោលការណ៍រក្សាទុកទិន្នន័យក្នុងតំបន់ កាត់បន្ថយការផ្ទេរទិន្នន័យទៅក្រៅតំបន់ឱ្យនៅកម្រិតអប្បបរមា និងកាត់បន្ថយបន្ថែមទៀតនូវការចូលប្រើទិន្នន័យអ្នកប្រើប្រាស់ TikTok ដោយនិយោជិត។

Project Clover គឺជាគំនិតផ្តួចផ្តើមមួយ ដែលតាមរយៈគំនិតផ្តួចផ្តើមនេះ យើងមានបំណងពង្រឹងវិធីសាស្រ្តរបស់យើងបន្ថែមទៀត និងផ្លាស់ប្តូរពីការបំពេញតាមស្តង់ដារឧស្សាហកម្មទៅការកំណត់ស្តង់ដារថ្មីរួមគ្នា ចំពោះផ្នែកសុវត្ថិភាពទិន្នន័យ។



របៀបដែលយើងណែនាំវីដេអូសម្រាប់​អ្នក

នៅពេលអ្នកបើក TikTok ហើយចូលទៅក្នុងហ្វីត "សម្រាប់អ្នក" របស់អ្នក អ្នកត្រូវបានបង្ហាញឱ្យឃើញការផ្សាយវីដេអូដែលបានជ្រើសរើសឱ្យត្រូវនឹងចំណាប់អារម្មណ៍របស់អ្នក ដែលធ្វើឱ្យងាយស្រួលក្នុងការស្វែងរកខ្លឹមសារ និង Creator ដែលអ្នកពេញចិត្ត។ ហ្វីតនេះត្រូវបានដំណើរការដោយប្រព័ន្ធណែនាំដែលផ្តល់ខ្លឹមសារដល់អ្នកប្រើប្រាស់ម្នាក់ៗ ដែលទំនងជាចាប់អារម្មណ៍លើអ្នកប្រើប្រាស់ជាក់លាក់នោះ។ ផ្នែកដ៏ពិសេសមួយរបស់ TikTok គឺថាមិនមានហ្វីត "សម្រាប់អ្នក" មួយនោះទេ ទោះបីជាមនុស្សផ្សេងគ្នាអាចមើលឃើញវីដេអូលេចធ្លោដូចគ្នាខ្លះក៏ដោយ ក៏ហ្វីតរបស់មនុស្សម្នាក់ៗគឺប្លែកពីគេ និងត្រូវបានកំណត់ឱ្យស្របតាមបុគ្គលជាក់លាក់នោះដែរ។

អ្នកអាចស្វែងយល់បន្ថែមអំពីរបៀបដែល TikTok ណែនាំវីដេអូបាននៅទីនេះ

OSZAR »