យើងទទួលស្គាល់ថាការផ្សាយពាណិជ្ជកម្មឌីជីថលអាចមានភាពស្មុគស្មាញ ប៉ុន្តែយើងមិនគិតថាវាត្រូវតែស្មុគស្មាញនោះទេ។ យើងខិតខំចែករំលែកការអនុវត្តការផ្សាយពាណិជ្ជកម្មរបស់យើងយ៉ាងសាមញ្ញ និងដោយផ្ទាល់។
យើងរចនារួមបញ្ចូលឯកជនភាពទៅក្នុង TikTok ដើម្បីឱ្យសហគមន៍របស់យើងអាចរាវរក បង្កើត និងរីករាយជាមួយនឹងខ្លឹមសារកម្សាន្ត និងសម្បូរបែបដោយភាពជឿជាក់។ យើងខិតខំព្យាយាមសម្រេចឱ្យបាននូវតម្លាភាពជាមួយអ្នកប្រើប្រាស់របស់យើងចំពោះរបៀបដែលយើងប្រមូល ប្រើប្រាស់ និងចែករំលែកទិន្នន័យសម្រាប់ការផ្សាយពាណិជ្ជកម្ម។
អាជីវកម្មនានាបង្ហាញការផ្សាយពាណិជ្ជកម្មនៅលើ TikTok ដើម្បីផ្សាយដល់មនុស្សដែលអាជីវកម្មទាំងនោះយកចិត្តទុកដាក់ក្នុងលក្ខណៈមួយដែលមានភាពច្នៃប្រឌិត និងប្រកបដោយអត្ថន័យ។ កត្តានេះជួយរក្សាឱ្យសហគមន៍របស់យើងអាចប្រើ TikTok បានដោយឥតគិតថ្លៃ។
អ្នកនឹងមើលឃើញប្រភេទខុសៗគ្នានៃការផ្សាយពាណិជ្ជកម្ម នៅពេលអ្នកប្រើ TikTok។ ការផ្សាយពាណិជ្ជកម្មទាំងអស់ដែលបង់ប្រាក់ឱ្យ TikTok ដើម្បីដាក់បង្ហាញនៅក្នុងហ្វីតអ្នកប្រើប្រាស់ ឬទំព័រស្វែងរក ត្រូវបានសម្គាល់យ៉ាងច្បាស់ជាមួយរូបតំណាង "បានឧបត្ថម្ភ" ឬ "ការផ្សាយពាណិជ្ជកម្ម"។ អ្នកអាចធ្វើអន្តរកម្មជាមួយការផ្សាយពាណិជ្ជកម្មក្នុងលក្ខណៈដូចគ្នានឹងខ្លឹមសារដែលបង្ហោះដោយអ្នកប្រើប្រាស់។ ឧទាហរណ៍ អ្នកអាចចែករំលែក ចូលចិត្ត ផ្ដល់មតិលើ ឬចាក់ការផ្សាយពាណិជ្ជកម្មឡើងវិញ បើអ្នកផ្សាយពាណិជ្ជកម្មបើកមុខងារទាំងនេះសម្រាប់ការផ្សាយពាណិជ្ជកម្មជាក់លាក់។ អ្នកក៏អាចរាយការណ៍ការផ្សាយពាណិជ្ជកម្មបានផងដែរ បើអ្នកយល់ថាវាមិនសមរម្យ។
គោលការណ៍ស្ដីពីការផ្សាយពាណិជ្ជកម្មនៅលើ TikTok កំណត់ប្រភេទផលិតផល និងសេវាកម្មដែលអាចផ្សាយពាណិជ្ជកម្មបាននៅលើ TikTok បន្ថែមពីលើប្រភេទនៃខ្លឹមសារផ្សាយពាណិជ្ជកម្ម ដែលត្រូវបានហាមឃាត់ ឬត្រូវបានដាក់កំហិតនៅលើផ្លេតហ្វមរបស់យើង។
យើងចង់ឱ្យការផ្សាយពាណិជ្ជកម្មធ្វើឱ្យបទពិសោធន៍ប្រើប្រាស់ TikTok របស់អ្នកប្រសើរឡើង។ ដើម្បីសម្រេចវាបាន TikTok បង្ហាញដល់អ្នកនូវការផ្សាយពាណិជ្ជកម្មដែលប្រើប្រាស់ព័ត៌មានដែលអ្នកផ្ដល់ឱ្យ ដែលយើងប្រមូលអំពីអ្នកដោយស្វ័យប្រវត្តិ នៅពេលអ្នកប្រើ TikTok ឬដែលអ្នកផ្សាយពាណិជ្ជកម្ម និងដៃគូវាស់ស្ទង់ចែករំលែកអំពីអ្នក។
ព័ត៌មានទូទៅដូចខាងក្រោមអាចត្រូវបានប្រើ ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួន ឬមិនមានលក្ខណៈផ្ទាល់ខ្លួនដល់អ្នក។
ព័ត៌មានបន្ថែមដូចខាងក្រោមអាចត្រូវបានប្រើ ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនដល់អ្នក ដោយផ្អែកលើជម្រើសកំណត់ការផ្សាយពាណិជ្ជកម្មឱ្យមានលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក។
មានវិធីមួយចំនួនដែលដៃគូរបស់យើងចែករំលែកព័ត៌មានជាមួយយើង៖
សម្រាប់ព័ត៌មានបន្ថែមអំពីប្រភេទទិន្នន័យដែលអាចប្រើបាន ដើម្បីដំណើរការការផ្សាយពាណិជ្ជកម្ម សូមមើលគោលការណ៍ឯកជនភាពរបស់យើង។ សូមចំណាំថា TikTok ប្រើប្រាស់ព័ត៌មានដែលចែករំលែកដោយអ្នកផ្សាយពាណិជ្ជកម្ម ដៃគូវាស់ស្ទង់ និងដៃគូផ្សេងទៀត លុះត្រាតែពួកគេយល់ព្រមអនុលោមតាមលក្ខខណ្ឌរបស់យើងក្នុងការការពារឯកជនភាពរបស់អ្នកប៉ុណ្ណោះ។ អ្នកគួរតែពិនិត្យមើលគោលការណ៍ឯកជនភាពពាក់ព័ន្ធសម្រាប់វិបសៃ និងអ្នកផ្សាយពាណិជ្ជកម្មទាំងឡាយដែលអ្នកធ្វើអន្តរកម្មជាមួយ។
យើងជួយអ្នកផ្សាយពាណិជ្ជកម្មវាស់ស្ទង់ប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើ TikTok ដូចជាថាតើការផ្សាយពាណិជ្ជកម្មរបស់កម្មវិធីហ្គេមបានបណ្ដាលឱ្យមានការទាញយកកម្មវិធីរបស់ពួកគេកាន់តែច្រើនឬអត់។ ដើម្បីធ្វើដូច្នេះ យើងចែករំលែកព័ត៌មានអំពីទស្សនៈ ឬអន្តរកម្មរបស់អ្នកជាមួយការផ្សាយពាណិជ្ជកម្មជាមួយដៃគូវាស់ស្ទង់របស់អ្នកផ្សាយពាណិជ្ជកម្មរបស់យើង ដែលជាក្រុមហ៊ុនដែលជួយអ្នកផ្សាយពាណិជ្ជកម្មឱ្យយល់ថាការផ្សាយពាណិជ្ជកម្មរបស់ពួកគេសម្រេចបាននូវគោលបំណងទីផ្សាររបស់ពួកគេដូចម្ដេចខ្លះ។ ដៃគូវាស់ស្ទង់មិនត្រូវបានអនុញ្ញាតឱ្យប្រើ ឬចែករំលែកទិន្នន័យបែបនេះសម្រាប់គោលបំណងណាមួយផ្សេងទៀតឡើយ។ អ្នកផ្សាយពាណិជ្ជកម្មក៏ចែករំលែកសកម្មភាពរបស់អ្នកនៅលើកម្មវិធី ឬវិបសៃរបស់ពួកគេ ឬនៅក្នុងហាងរបស់ពួកគេជាមួយដៃគូទាំងនេះ ដែលបន្ទាប់មកកំណត់ថាតើសកម្មភាពទាំងនេះគួរតែផ្ដល់ក្រេឌីតទៅឱ្យការផ្សាយពាណិជ្ជកម្មដែលអ្នកបានឃើញនៅលើ TikTok ឬអត់។ វាជួយរក្សាឱ្យការផ្សាយពាណិជ្ជកម្មនៅលើ TikTok មានភាពពាក់ព័ន្ធ និងបន្តរក្សាឱ្យ TikTok មានផ្ដល់ជូនដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ទាំងអស់។
យើងផ្តល់ផលិតផល និងព័ត៌មាន ដើម្បីជួយឱ្យមនុស្សយល់ពីរបៀបដែលការផ្សាយពាណិជ្ជកម្មនៅលើ TikTok ដំណើរការ រួមទាំងទិន្នន័យដែលត្រូវបានប្រើ ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដល់អ្នក និងអ្នកដែលកំពុងបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មដែលអ្នកមើលឃើញ។
តាមរយៈមុខងារ "អំពីការផ្សាយពាណិជ្ជកម្មនេះ" អ្នកអាចរកមើលព័ត៌មានបន្ថែមអំពីរបៀបដែលការផ្សាយពាណិជ្ជកម្មត្រូវបានកំណត់ឱ្យមានលក្ខណៈផ្ទាល់ខ្លួនដោយប្រើព័ត៌មានសម្រាប់កំណត់គោលដៅផ្សេងៗ ដែលជ្រើសរើសដោយអ្នកផ្សាយពាណិជ្ជកម្ម ដូចជាព័ត៌មានទីតាំង ចន្លោះអាយុ ព័ត៌មានភេទដែលបានសន្និដ្ឋាន ចំណាប់អារម្មណ៍ដែលបានសន្និដ្ឋាន និងព័ត៌មានអំពីឥរិយាបថរបស់អ្នកដោយផ្អែកលើសកម្មភាពទាំងនៅក្នុង និងនៅក្រៅ TikTok។ ឧទាហរណ៍ អ្នកអាចមើលឃើញការផ្សាយពាណិជ្ជកម្មអំពីប្រដាប់ប្រដាសម្រាប់ឆ្កែលេង ប្រសិនបើអ្នកបានធ្វើអន្តរកម្មជាមួយវីដេអូដែលមានហាស់ថេក "ឆ្កែ" ឬបានចូលមើលគេហទំព័រហាងលក់សត្វចិញ្ចឹមដែលបានដំឡើង TikTok Pixel។ អ្នកអាចចុចលើប៊ូតុងចែករំលែកនៅខាងក្រោមផ្នែកខាងស្ដាំនៃការផ្សាយពាណិជ្ជកម្ម ឬចុចឱ្យយូរលើវីដេអូផ្សាយពាណិជ្ជកម្ម ដើម្បីស្វែងរក "អំពីការផ្សាយពាណិជ្ជកម្មនេះ" បាន។
ដើម្បីផ្តល់ឱ្យអ្នកនូវតម្លាភាពបន្ថែមអំពីអ្នកដែលបានបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មដែលអ្នកបានមើលឃើញ យើងបានរួមបញ្ចូលការបង្ហាញ "អំពីអ្នកផ្សាយពាណិជ្ជកម្ម" នៅក្នុង "អំពីការផ្សាយពាណិជ្ជកម្មនេះ"។ អ្នកនឹងអាចមើលឃើញឈ្មោះអ្នកផ្សាយពាណិជ្ជកម្ម អ្នកដែលបានបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្ម ប្រសិនបើខុសពីអ្នកផ្សាយពាណិជ្ជកម្ម (ដែលអាចត្រូវបានបកប្រែជាភាសាអង់គ្លេស ប្រសិនបើអាច) ឈ្មោះប្រទេសដែលអ្នកផ្សាយពាណិជ្ជកម្មបានចុះឈ្មោះជាមួយ TikTok និងការគ្រប់គ្រងក្នុងការបិទការផ្សាយពាណិជ្ជកម្មរបស់អ្នកផ្សាយពាណិជ្ជកម្មក្នុងរយៈពេលណាមួយ។
ដើម្បីជួយឱ្យអ្នកអាចគ្រប់គ្រងបទពិសោធមើលឃើញការផ្សាយពាណិជ្ជកម្មរបស់អ្នកនៅលើ TikTok យើងផ្តល់ជូនកញ្ចប់ឧបករណ៍នៅក្នុង "ការកំណត់ និងឯកជនភាព" ដើម្បីជួយអ្នកក្នុងការប្ដូរតាមបំណងនូវការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនដែលអ្នកមើលឃើញ។
នៅក្នុង "ការផ្សាយពាណិជ្ជកម្ម" អ្នកមានលទ្ធភាពក្នុងការគ្រប់គ្រងរបៀបដែលយើងប្រើទិន្នន័យ ដើម្បីកំណត់ការផ្សាយពាណិជ្ជកម្មឱ្យស្របនឹងអ្នក។ ការកំណត់នេះអាចប្រែប្រួលទៅតាមតំបន់ ដូចបានរៀបរាប់ខាងក្រោម។
ទោះបីជាអ្នកមិនអាចផ្ដាច់ចេញពីការមើលឃើញការផ្សាយពាណិជ្ជកម្មទាំងអស់នៅលើ TikTok ក៏ដោយ ក៏អ្នកអាចមានឥទ្ធិពលលើប្រភេទនៃការផ្សាយពាណិជ្ជកម្មដែលអ្នកមើលឃើញបានផងដែរ ដោយផ្តល់មតិកែលម្អទៅកាន់ TikTok ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ឬអ្នកផ្សាយពាណិជ្ជកម្ម។